ទេសភាពក្នុងទឹកដីខេត្តពោធិសាត់
ខេត្តពោធិសាត់៖ ទឹកដីនៃខេត្តពោធិសាត់ ជាទឹកដីដែលស្ថិតនៅផ្នែកភាគពាយព្យនៃប្រទេសកម្ពុជា សំបូរដោយជិវចម្រុះសម្រាប់ជាផ្នែកមួយនៃវិស័យទេសចរ ក្នុងការកម្សាន្តលំហែរកាយនាពេលឈប់សម្រាក របស់ភ្ញៀវជាតិនិង ភ្ញៀវអន្តរជាតិ ។ តោះមក មើលទិរមណីយដ្ឋានចំនួនពីរ ដែលមាននៅក្នុងទឹកដីនៃខេត្តមួយនេះ។ ១-រមណីយដ្ឋាន ទឹកធ្លាក់ច្រកល្អៀង រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង គឺជាទីកម្សាន្តដ៏សែនមនោរម្យ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលម្ហែនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។ ទឹកធ្លាក់ច្រកល្អៀង ស្ថិតនៅចន្លោះភ្នំយ៉ោក ដែលមានទីតាំងនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទឹកធ្លាក់នេះ មាន៧ដំណាក់ គឺ ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ដំណាក់ព្រះ ដំណាក់ជ្រៃក្រឹម ដំណាក់កោះសុបិន និងដំណាក់ទី៧មានឈ្មោះថាដំណាក់ទឹកធ្លាក់។ ពីដំណាក់ទី១ ដល់ដំណាក់ទី៧ លាតសន្ធឹងក្នុងចម្ងាយជិត១ពាន់ម៉ែត្រ។ បើតាមប្រធានគ្រប់គ្រងតំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀងដដែល នៅក្នុងសហគមន៍នេះ មានផ្ទៃក្រឡា៦៦០ហិកតា ចែកចេញជាបួនតំបន់ គឺតំបន់ដាំដុះសារឡើងវិញ តំបន់អេកូទេសចរណ៍(ទឹកជ្រោះច្រកល្អៀង) តំបន់ដកហូត និងតំបន់ព្រៃអភិរក្ស។ ២-រមណីយដ្ឋានវាលវែង ទឹកធ្លាក...