ទេសភាពក្នុងទឹកដីខេត្តពោធិសាត់


ខេត្តពោធិសាត់៖ ទឹកដីនៃខេត្តពោធិសាត់ ជាទឹកដីដែលស្ថិតនៅផ្នែកភាគពាយព្យនៃប្រទេសកម្ពុជា សំបូរដោយជិវចម្រុះសម្រាប់ជាផ្នែកមួយនៃវិស័យទេសចរ ក្នុងការកម្សាន្តលំហែរកាយនាពេលឈប់សម្រាក របស់ភ្ញៀវជាតិនិង ភ្ញៀវអន្តរជាតិ ។ តោះមក មើលទិរមណីយដ្ឋានចំនួនពីរ ដែលមាននៅក្នុងទឹកដីនៃខេត្តមួយនេះ។

១-រមណីយដ្ឋាន ទឹកធ្លាក់ច្រកល្អៀង


រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង គឺជាទីកម្សាន្តដ៏សែនមនោរម្យ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលម្ហែនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។ ទឹកធ្លាក់ច្រកល្អៀង ស្ថិតនៅចន្លោះភ្នំយ៉ោក ដែលមានទីតាំងនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ទឹកធ្លាក់នេះ មាន៧ដំណាក់ គឺ ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ដំណាក់ព្រះ ដំណាក់ជ្រៃក្រឹម ដំណាក់កោះសុបិន និងដំណាក់ទី៧មានឈ្មោះថាដំណាក់ទឹកធ្លាក់។ ពីដំណាក់ទី១ ដល់ដំណាក់ទី៧ លាតសន្ធឹងក្នុងចម្ងាយជិត១ពាន់ម៉ែត្រ។

បើតាមប្រធានគ្រប់គ្រងតំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀងដដែល នៅក្នុងសហគមន៍នេះ មានផ្ទៃក្រឡា៦៦០ហិកតា ចែកចេញជាបួនតំបន់ គឺតំបន់ដាំដុះសារឡើងវិញ តំបន់អេកូទេសចរណ៍(ទឹកជ្រោះច្រកល្អៀង) តំបន់ដកហូត និងតំបន់ព្រៃអភិរក្ស។

២-រមណីយដ្ឋានវាលវែង



ទឹកធ្លាក់ថ្មដាតូច គឺជាកន្លែងកម្សាន្ដថ្មីមួយ ដែលទើបនឹងបង្ហាញសម្រស់បង្អួតភ្ញៀវទេសចរមកពីទីជិត ទីឆ្ងាយឱ្យចូលមកទស្សនាយ៉ាងច្រើនកុះករ។

ទីកម្សាន្ដមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ និងមានចម្ងាយប្រមាណជាង ១០០km ប៉ុណ្ណោះពីផ្លូវជាតិលេខ៥៥ ហើយបើយើងចេញពីទីរួមខេត្តពោធិសាត់ វាមានចម្ងាយជាង ១៥០km និងមានចម្ងាយប្រហែល ៥៦km បើយើងធ្វើដំណើរចេញពីទីរួមស្រុកវាលវែង។

ដើម្បីទៅដល់ទីរមណីដ្ឋានធម្មជាតិទឹកធ្លាក់ថ្មដាតូចនេះ ភ្ញៀវទេសចរទាំងឡាយដែលមកកម្សាន្ដនៅទីនេះច្បាស់ជាលាន់មាត់ចម្លែកភ្នែក នឹងភាពស្រស់ត្រកាលនៃព្រៃព្រឹក្សាដែលដុះឈរអមដងផ្លូវយ៉ាងខ្ពស់ស្កឹមស្កៃ ព្រមទាំងជាមួយនឹងខ្សែវិថីឆ្វែលឆ្វាត់ពត់ពែន ពុះជ្រែកបព្វតា ហាក់បីដូចស្ដេចនាគរាជកំពុងលូនឡើងទៅកាន់កំពូលភ្នំដ៏ខ្ពស់មួយនេះ។ ព្រមជាមួយគ្នានេះដែរ ខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រេបត្រជាក់ដល់ឆ្អឹងខ្នង បានធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍សប្បាយស្រស់ថ្លានឹងធម្មជាតិដ៏ត្រកាលមួយនេះ។

Comments

Popular posts from this blog

កថាទី២៖ រឿង ពានរ និង សសរ

កថាទី១ ៖ រឿង គោឧសភ ចចក និង សត្វសីហៈ

បញ្ជីឈ្មោះវិទ្យាល័យ ទូទាំងប្រទេសកម្ពុជា