ប្រាក់ខែត្រូវបានដំឡើងទៀតហើយ នៅឆ្នាំ២០១៩


         ចាប់ពីឆ្នាំ២០១៩ខាងមុខនេះតទៅ  ប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបានដំឡើងពីរដង គឺចាប់ពីខែមករាមួយដង  និងចាប់ពីខែមេសាមួយដងទៀត  ។ អ្វីដែលសំខាន់មួយទៀងនោះគឹ  ប្រាក់បៀវត្សនេះ នឹងត្រូវបើកពីរដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ ។
តាមសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ ដែលប្រជុំដោយគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រទី២៦ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញពីប្រាក់បៀវត្សអប្បបរមា ដែលត្រូវដំឡើងដូចខាងក្រោម៖

1-បៀវត្សមន្ត្រីរាជការស៊ីវិល 

 ត្រូវបានដំឡើង ពីចំនួន ១ ០១៤ ៤៥០ រៀល នៅឆ្នាំ ២០១៨ ដល់ ប្រមាណ ១ ០៧០ ១០០ រៀល នៅ ខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ ប្រមាណ ១ ១០០ ១០០ រៀល ចាប់ពីខែ មេសា ឆ្នាំ២០១៩ ។

2-បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ

ត្រូវបានដំឡើង ពីចំនួន ១ ១១៤ ៤៥០ រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ ១ ១៧០ ១០០ រៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ ១ ២០០ ១០០ រៀល ចាប់ពីខែ មេសា ឆ្នាំ ២០១៩ ។

3-បៀវត្សនគរបាលជាតិ 

ពលបាលត្រី នឹងត្រូវដំឡើងពីចំនួន ១ ០៩៨ ៩២៧ រៀល(គិតទាំងរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១ ១៥៤ ៥៧៧ រៀល នៅខែមករា ឆ្នាំ២០១៩ (គិតទាំងរបបអង្ករ) ហើយនឹងដំឡើងដល់ប្រមាណ ១ ១៨៤ ៥៧៧ រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩ (គិតទាំងរបបអង្ករ )។

4-បៀវត្សយោធិន 

ពលទោ នឹងត្រូវដំឡើងពីចំនួន ៩៧៦ ៥៥០ រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ ១ ០២៥ ៩០០ រៀល នៅខែមករា ឆ្នាំ២០១៩ ( មិនគិតរបបអង្ករ) ហើយនឹងដំឡើងដល់ប្រមាណ ១ ១១៤ ៣៧៧ រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩ ។

5-មន្ត្រីជាប់កិច្ចសន្យា 

ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យា ត្រូវបានដំឡើងចំនួន ៦០០ ០០០ រៀល នៅឆ្នាំ២០១៨ ដល់ចំនួន ៦៥០ ០០០ រៀល នៅឆ្នាំ២០១៩។



សូមអាន ខ្លឹមសារ ស្ដីពីសេចក្ដីព្រាងច្បាប់ថវិកា ឆ្នាំ២០១៩ ខាងក្រោម៖

















ប្រភព ៖ Fresh News

Comments

Popular posts from this blog

កថាទី២៖ រឿង ពានរ និង សសរ

កថាទី១ ៖ រឿង គោឧសភ ចចក និង សត្វសីហៈ

បញ្ជីឈ្មោះវិទ្យាល័យ ទូទាំងប្រទេសកម្ពុជា