កថាទី៣៖ រឿង លា និង ឆ្កែ
នៅក្នុងក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះ កប៌ូសដកៈ ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្អក្មេងស្រស់ប្រិមប្រិយកំពុងពេញពាសដោយក្ដីស្នេហ៍ស្និទ្ធអស់កាលយូរ ហើយដេកប្រកៀងប្រឱបគ្នាលង់លក់ស៊ប់មិនដឹងខ្លួន។ កាលនោះមានចោរម្នាក់ មកលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ។ នៅក្នុងទីលានផ្ទះនោះ គេបានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ ។ លាក៏និយាយទៅកាន់ឆ្កែថា ៖ នែសម្លាញ់! មុខការនេះ ជាកិច្ចធុរៈឯងហើយ ហេតុអីក៏ឯងមិនព្រុះ អោយឮខ្លាំងឡើងអោយម្ចាស់យើងភ្ញាក់? ។ ឆ្កែឆ្លើយថា៖ នែសម្លាញ់ដ៏ចម្រើន! ឯងមិនត្រូវព្រួយជែងរវល់ដល់កិច្ចការអញទេ ឯងមិនដឹងថាអញនៅរក្សាផ្ទះទាំងយប់ទាំងថ្ងៃទេឬអ្វី? សូម្បីអញយកចិត្តទុកដាក់ថែរក្សាផ្ទះដល់ម៉្លោះ ក៏ម្ចាស់យើងមិនរវល់ធ្វើដឹងឮ
ម្ចាស់យើងមិនភិតភ័យអ្វីសោះ បានក្ដីសុខមកអស់កាលយូរណាស់ហើយ មកដល់ពេលនេះ គ្រាន់តែអើពើនឹកនាអោយទានអាហារបន្តិចបន្តូចក៏មិនអោយ តែការនេះធម្មតាម្ចាស់បើមិនឃើញមានធុរៈអ្វីទេ គឺមិនរវើល់អើពើអ្នកបម្រើឡើយ។ លាបានស្ដាប់ ហើយបន្ទោសថា៖ ស្ដាប់វាហៈ អាពាលចង្រៃនេះ !។
៣១- នរជនណាមួយ ចាំបាច់គេហៅរកក្នុងកាលប្រកបការងារ នរជននោះ គេហៅថា អ្នកបម្រើ ឬ ហៅថា សំឡាញ់ ដូចម្ដេចកើត ។
ឆ្កែឆ្លើយថា ៖ បើនរជនណារកខ្ញុំបម្រើ តែក្នុងពេលដែលត្រូវធ្វើការងារ តើនរជននោះ នឹងឈ្មោះថា ម្ចាស់ ដូចម្ដេចកើត។
៣២- ការចិញ្ចឹមខ្ញុំបម្រើដែលជ្រកអាស្រ័យនៅជាមួយ ការសេពគប់រស់ ការប្រតិបត្តិធម៌ និងការប្រសូតកូន ទាំងអស់នេះឥតមាននរណាលូកដៃទៅធ្វើជំនួសបានទេ។
លំដាប់នោះ លាក្រោធស្រែកជេរថា៖ នែអាចង្រៃ! អាគំនិតខូច! ឯងចិត្តអាក្រក់អ្វីម្ល៉េះ ក្នុងការមានវិបតិ្តឯងហ៊ានធ្វើព្រហើយ មិនអើពើដល់ការងារម្ចាស់ មិនថ្វីទេ ចាំមើលដល់ម្ចាស់ក្រោកឡើង ឯងគង់ដឹងខ្លួន អញមុខតែប្រាប់ម្ចាស់យើងព្រោះថា៖
៣៣- បុគ្គលគួរបូជាព្រះអាទិត្យពីខាងក្រោយខ្នង បូជាភ្លើងពីខាងពោះ បូជាម្ចាស់ដោយកាយនិងចិត្ត នឹងប្រតិបត្តិដើម្បីបរលោកដោយមិនមានមាយា ។
លុះលាពោលដូចនេះហើយ ក៏តាំងស្រែកដោយសម្រែកខ្លាំងៗដើម្បីអោយម្ចាស់ភ្ញាក់។ ខណៈនោះអ្នកជ្រលក់ភ្ញាក់ស្នន់ស្លោក្រញ៉ាងឡើង ដោសសម្រែកខាំងនោះ គ្នាន់ក្នាញ់ណាស់ព្រោះដាច់ដំណេក។ ក្រោកឡើង ក្រទីក្រទាទាញដំបងសំពងលា នោះយ៉ាងអស់ទំហឹង ។ សត្វលានោះ ត្រូវយ៉ាងដំណំទ្រមខ្លួនដល់នូវក្ដីស្លាប់ទៅហោង។ ព្រោះហេតុការណ៍នោះជាខ្ញុំ( ករដកៈ ) ពោលថា៖ នរជនណាព្រួយជួសគេ.... ដូច្នេះជាដើម។ ឯងពិនិត្យមើល! យើងត្រូវហែហមម្ចាស់តែក្នុងកិច្ចការរបស់យើងប៉ុណ្នឹងបានហើយ ថ្ងៃនេះយើងក៏សេសសល់អាហារគ្រប់គ្រាន់ហើយ ទៅជួយរវល់តើមានប្រយោជន៍ដូចម្ដេច?
ចចកទមនកៈ ទាស់ចិត្តឆ្លើយកាត់ឡើងថា៖ ចុះយើងបម្រើម្ចាស់ផែនដី ព្រោះតែចង់បានអាហារស៊ីតែប៉ុណ្ណឹងទេ? សំដីឯងនិយាយនេះឆ្នេងណាស់ មិនសមរម្យតាមគន្លងទេ ព្រោះថា៖
៣៤. ការពឹងពាក់នរបតី អ្នកប្រាជ្ញត្រូវការចង់បាន ដើម្បីធ្វើឧបការៈជួយមិត្ត និងដើម្បីបំផ្លាញសឹកសត្រូវ នរណាន៎ ពឹងពាក់ព្រះនរបតី ព្រោះហេតុតែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ ?
៣៥. ជីព្រាហ្មណ៍មិត្តនិងញាតិសន្ដាន មានជីវិតរស់នៅ ព្រោះអាស្រ័យជីវិតនៃនរជនណា ជីវិតនៃនរជននោះ ឈ្មោះថា ប្រកបដោយផល នរជនណាន៎ មិនចិញ្ចឹមជីវិត ព្រោះប្រយោជន៍នៃខ្លួន?
៣៦. បើអ្នកណាមានជីវិតរស់នៅ បានញ៉ាំងជនដទៃជាច្រើននាក់អោយមានជីវិតរស់នៅបានផង សូមអោយអ្នកនោះមានជន្មារស់នៅយូរ! រីសត្វក្អែករាមមិនអាចបំពេញផ្ទៃវាបាន ដោយចំពុះវា ។
៣៧. មនុស្សខ្លះសុខចិត្តរស់នៅជាខ្ញុំគេ ត្រឹមតែ៤បុរាណ(រៀល) មនុស្សខ្លះទៀត សុខចិត្តនៅជាខ្ញុំគេ លុះត្រាតែបាន ១០០.០០០បុរាណ រីមនុស្សមួយពូកទៀត ចិត្តប្រសើរមិនសុខចិត្តនៅខ្ញុំគេ សូម្បីបានច្រើនជាង ១០០.០០០បុរាណ។
៣៨. ធម្មតាមនុស្សជាតិដូចគ្នា ភាពជាខ្ញុំគេ អ្នកប្រាជ្ញតិះដៀលក្រៃលែង បណ្ដាខ្ញុំគេ អ្នកណាមិនបានជាដើមគេទេ គួរនឹងរាប់អានអ្នកនោះថា មានជីវិតនៅនឹងគេដែរឬទេ?
៣៩. រវាងពាជី និងដំរី លោហធាតុរវាងឈើថ្ម សំពត់រវាងនារីបុរស ទាំងអស់នេះ ឃ្លាតផ្សេងពីគ្នាធំណាស់។ អ្នកខ្លះ សូម្បីបានបន្តិចបន្តួច ក៏ស្កប់ចិត្តដែរ។
៤០. ធម្មជាតិឆ្កែបានឆ្អឹង សូម្បីអស់សាច់រលីង ហើយនៅសល់តែសសៃ ខ្លាញ់រាវបន្តិចបន្តួច ក៏ត្រេកអរ រខិបរខុប មែនពិត ឆ្អឹងនោះមិនអាចបន្សាត់បង់សេចក្ដីស្រេកឃ្លានឡើយ រីឯសីហៈ សូម្បីបានចចកមួយមកនៅក្នុងក្រញ៉ាំខ្លួន ក៏នៅតែបោះបង់ចោល ហើយស្ទុះទៅចាប់សម្លាប់ដំរីសារមូយទៀត ជនទាំងនោះទោះតោកយ៉ាកលំបាកក្ដី តែងតែមានសេចក្ដីប្រាថ្នាចង់បានផលទៅតាមទំនងភាពខ្លួនជាសត្វលោក។
មួយទៀត ចូរពិចារណាមើលសេចក្ដីផ្សេងគ្នារវាងម្ចាស់ និងខ្ញុំបម្រើដូចតទៅ៖
៤១. ឆ្កែលុតក្រាបរាបទាបជិតជើងម្ចាស់ ហាមាត់បង្ហាញចង្កូម បក់កន្ទុយរវិចៗនៅនឹងដី ចាំទទួលសំណល់អាហារដែលម្ចាស់បោះទៅអោយ ឯដំរីជាសត្វប្រសើរ មៀងមើលម្ចាស់ដោយឫកមាំ លុះត្រាតែលួងលោមច្រើនរយដង ទើបបរិភោគ។
៤២. ជិវិតនៃមនុស្សណា សូម្បីតាំងនៅតែមួយរយៈ តែមិនប្រាសចាកការចេះដឹង សេចក្ដីព្យាយាមអង់អាច នឹងកេរ្តិ័ឈ្មោះយសសក្ដី អ្នកប្រាជ្ញពោលថា ជីវិតនៃមនុស្សនោះ ពេញជីវិតធំប្រសើរនៅនាលោកនេះ ព្រោះថា ក្អែកអាចមានេជីវិតរស់នៅយូរបាន ព្រោះការស៊ីសំណល់គ្រឿងពលី។
៤៣. ជីវិតនរជនណា ដែលមិនផ្សាយក្ដីអាណិតអាសូរចំពោះកូនខ្លួន ចំពោះគ្រូ ចំណោះខ្ញុំបម្រើ ចំពោះជនក្រីក្រលំបាក នឹងចំពោះញាតិសន្ដាន ជីវិតនៃនរជននោះ បានផលប្រយោជន៍អ្វីនៅនាមនុស្សលោកនេះ? ព្រោះថា អាចមានជីវិតរស់នៅបានយូរ ព្រោះការស៊ីសំណល់គ្រឿងពលី។
៤៤. នរជនអប្បឥតប្រាជ្ញាពិចារណាប្រយោជន៍ និងមិនមែនប្រយោជន៍ ប្រព្រឹត្តកន្លងគន្លងច្បាប់ច្រើនប្រការ មានសេចក្ដីប្រាថ្នាគ្រាន់តែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ នរជននោះ ហៅថាមនុស្សតិច្ឆាន ឯមនុស្សតិច្ឆាននឹងបសុសត្វ មានសេចក្ដីប្លែកគ្នាដូចម្ដេចខ្លះ?
ចចក ករដកៈ ពោលតទៅថា៖ ណ្ហើយ! យើងទាំងពីរនាក់មិនមែនជាប្រធានទេ យើងបបួលគ្នាគិតពីរឿងនេះ តើមានប្រយោជន៍អ្វី?
ចចក ទមនកៈ ឆ្លើយថា៖ បើដូច្នោះ តើមាន...........................
Comments
Post a Comment